អ្នកទាំងអស់គ្នាត្រូវបានបង្កើតឡើងពោរពេញដោយគោលបំណង មានសមត្ថភាពក្នុងការលូតលាស់និងជះឥទ្ធពល។ ជីវិតរបស់អ្នកអាចភ្លឺចែងចាំងឡើងវិញបាន ទោះបីជាអ្នកធ្លាប់ឆ្លងកាត់រឿងអ្វីក៏ដោយ។

ជីវិតនៅក្នុងប្រទេសកម្ពុជា អាចពោរពេញទៅដោយសម្ពាធជាច្រើន ដូចជាការរំពឹងទុកពីគ្រួសារ សម្ពាធការងារ កង្វល់រឿងហិរញ្ញវត្ថុ បញ្ហាក្នុងទំនាក់ទំនង និងអារម្មណ៍មួយដែលថា អ្នកត្រូវតែរឹងមាំជានិច្ច ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ។
STEADFAST នឹងជូនអ្នកនូវវិធីសាស្ត្រដើម្បីរក្សាសន្តិភាព ទំនុកចិត្ត និងភាពរឹងមាំ ទោះបីជាជីវិតជួបការលំបាកក៏ដោយ។
វិធីសាស្ត្រសម្រាប់ពង្រឹងភាពធន់ គឺបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា​ និង សម្រាប់ប្រទេសកម្ពុជា។ ទម្រង់ពីរភាសា៖ ខ្មែរ និង អង់គ្លេស

ជីវិតដ៏ប្រសើររបស់អ្នក ចាប់ផ្ដើមនៅទីនេះ។

បញ្ហាប្រឈម

មនុស្សជាច្រើននៅក្នុងប្រទេសកម្ពុជាមានអារម្មណ៍ថាហត់នឿយ ពិបាកក្នុងចិត្ត ឬជាប់គាំង ហើយគ្មាននរណាម្នាក់បានបង្រៀនយើងពីរបៀបដោះស្រាយសម្ពាធជីវិតទាំងនោះទេ។
អ្នកមិនចាំបាច់រែកពន់គ្រប់យ៉ាងតែម្នាក់ឯងនោះទេ។
ជាមួយនឹងវិធីសាស្ត្រត្រឹមត្រូវ អ្នកអាចក្រោកឈរឡើងវិញបានយ៉ាងរឹងមាំ។

អ្វីដែលយើងផ្តល់ជូន

យើងបង្រៀនអំពីវិធីសាស្ត្រសាមញ្ញៗសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីជួយអ្នកឱ្យ គិតពិចារណាបានល្អិតល្អន់, ចេះគ្រប់គ្រងអារម្មណ៍, ដោះស្រាយភាពតានតឹង, កសាងទំនុកចិត្ត, និងរក្សាជំហរឱ្យបានរឹងមាំក្នុងគ្រាលំបាក។
វាមានភាពងាយស្រួល និងសប្បាយក្នុងការរៀន។ មិនមានការបង្រៀនមួយណាគួរឱ្យធុញទ្រាន់នោះឡើយ។

វគ្គសិក្សាអនឡាញអំពីភាពធន់

វគ្គសិក្សាអនុវត្តជាក់ស្តែងដែលមានជាវីដេអូជាភាសាខ្មែរ និងភាសាអង់គ្លេស ដែលជួយអ្នកក្នុងការផ្លាស់ប្តូរទម្លាប់ចាស់ៗ ស្វែងរកសន្តិភាពក្នុងចិត្ត រីកចម្រើនតាមរយៈឧបសគ្គ និងប្រែការឈឺចាប់ឱ្យទៅជាកម្លាំងយ៉ាងរឹងមាំ។
វិធីសាស្ត្រដែលជួយលើកទឹកចិត្ត និងគាំទ្រអ្នក ជារៀងរាល់ថ្ងៃ។

ហេតុអ្វីវគ្គសិក្សានេះសក្ដិសមសម្រាប់កម្ពុជា?

បង្កើតឡើងដោយក្រុមការងារដែលស្រឡាញ់ប្រទេសកម្ពុជាអស់ពីបេះដូង។
ផ្អែកលើឧទាហរណ៍​នៅក្នុងសង្គមជាក់ស្ដែង បញ្ហាប្រឈមពិតប្រាកដ និងជីវិតរស់នៅប្រចាំថ្ងៃ។
វាមិនស្របនឹងបរិបទបរទេសនោះទេ ផ្ទុយទៅវិញវាស្របតាមបរិបទនៅកម្ពុជា​ហើយវាពិតជាមាន​ប្រសិទ្ធភាព មែនទែន។
បង្កើតឡើងដើម្បីជីវិតប្រចាំថ្ងៃរ​បស់ប្រជាជន​កម្ពុជា

ហេតុអ្វីបានជាខ្ញុំគួរចំណាយលើវគ្គសិក្សានេះ?

តម្លៃនៃវគ្គសិក្សានេះ គឺជាការវិនិយោគលើជំនាញជីវិតយូរអង្វែង។ អ្នកមិនមែនចំណាយដើម្បីទទួលបានបានតែ មេរៀននោះទេ។
អ្នកនឹងរៀនអំពីវិធីសាស្រ្តដែលជួយឱ្យអ្នករក្សាភាពស្ងប់ស្ងាត់ ភាពរឹងមាំ និងទំនុកចិត្ត មិនមែនសម្រាប់តែថ្ងៃ នេះទេ គឺសម្រាប់រយៈពេលច្រើនឆ្នាំទៅមុខទៀត។
វាគឺជាការចំណាយបន្តិចបន្តួច ដើម្បីផ្លាស់ប្តូរជីវិតឱ្យមានភាពប្រសើរឡើងយូរអង្វែង និងទទួលបានសន្តិភាពក្នុង ចិត្ត។

វគ្គសិក្សាសម្រាប់ការលូតលាស់ផ្ទាល់ខ្លួន និងការបណ្តុះបណ្តាលជាក្រុម

វគ្គសិក្សានេះគឺវាសក្តិសមសម្រាប់ការសិក្សាដោយផ្ទាល់ខ្លួនដើម្បីកសាងភាពធន់ កម្លាំងផ្លូវចិត្ត និងវិធីសាស្ត្រ អនុវត្តជាក់ស្ដែងសម្រាប់ជីវិតប្រចាំថ្ងៃ។ ជាមួយគ្នាផងដែរ​ វាក៏ជាធនធានបណ្តុះបណ្តាលដ៏ល្អសម្រាប់អង្គការ ក្រៅរដ្ឋាភិបាល សាលារៀន និងព្រះវិហារ  ដោយខ្លឹមសារមានពីរភាសា និងស្របតាមបរិបទវប្បធម៌ ដែលអាចយកទៅប្រើប្រាស់ភ្លាមៗជាមួយក្រុមការងាររបស់អ្នក ឬជាមួយយុវជនដោយផ្ទាល់។

តើ STEADFAST​​ ជានរណា?

STEADFAST​ នឹងជួយជំរុញអ្នកក្នុងការផ្លាស់ប្ដូរភាពបាក់បែកក្នុងជីវិតរបស់អ្នកអោយទៅជាមានតម្លៃ លូតលាស់ កាន់តែរឹងមាំ និងកាន់តែមាននូវភាពឆ្លាតវៃក្នុងការដោះស្រាយគ្រប់បញ្ហា។
ពួកយើងគឺ Natascha និង Cillian ជាស្ថាបនិករបស់ STEADFAST។ បន្ទាប់ពីបានរស់នៅ និងធ្វើការអស់រយៈ ពេល៧ឆ្នាំ នៅក្នុងប្រទេសកម្ពុជា ដួងចិត្តរបស់ពួកយើងពិតជាបានផ្សារភ្ជាប់យ៉ាងជ្រាលជ្រៅជាមួយមនុស្សនៅ ទីនេះហើយនិង ភាពរឹងមាំយ៉ាងអស្ចារ្យរបស់ពួកគេ។ តាមរយៈការងាររបស់យើងក្នុងវិស័យអប់រំ កីឡា និង ការបណ្តុះបណ្តាលភាពធន់ យើងបានមើលឃើញថា ការរីកចម្រើនពិតប្រាកដមិនមែនកើតឡើងនៅពេលដែល ជីវិតមានភាពល្អឥតខ្ចោះនោះទេ ប៉ុន្តែវាអាចកើតឡើងបាន នៅពេលដែលយើងរៀនឈរឱ្យបានរឹងមាំក្នុងកំឡុង ពេលជួបប្រទះនូវបញ្ហាប្រឈមទាំងឡាយ។
Natascha
  • អ្នកបណ្តុះបណ្តាលផ្នែកភាពធន់សម្រាប់កុមារ និងយុវជន
  • អ្នកជំនាញរៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាល ផ្តោតលើការបង្ការ
    ររំលោភបំពាន (Bullying) និងការដោះស្រាយវិវាទ
  • អ្នកសម្របសម្រួលកិច្ចសហប្រតិបត្តិការជាមួយមាតាបិតា
  • អ្នកជំនាញអប់រំ និងថែទាំក្មេងពិសេស ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ពីរដ្ឋ
Cillian
  • គ្រូបង្វឹកកីឡាកុមារ ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា
  • បរិញ្ញាបត្រផ្នែកធុរកិច្ចសង្គម (B.A. Social Business)
  • អ្នកជំនាញអប់រំ និងថែទាំ​ក្មេងពិសេស ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ពីរដ្ឋ
ពួកយើងទទួលបានការចូលរូមពី​ សិលា និង ដេវីត ដែលត្រូវជាមិត្តភក្តិ និងអ្នកបកប្រែមេរៀនរបស់យើងផងដែរ។ ពួកគាត់មិនត្រឹមតែបានជួយធ្វើឱ្យខ្លឹមសារមេរៀនងាយយល់ជាភាសាខ្មែរប៉ុណ្ណោះទេ ពួកគាត់ថែមទាំងបានយក មេរៀនទាំងនេះទៅអនុវត្តផ្ទាល់នៅក្នុងជីវិតរបស់ពួកគាត់ទៀតផង។

ទស្សនៈ Kintsugi (សិល្បៈនៃការប្រែក្លាយស្នាមប្រេះឱ្យទៅជាមានតម្លៃ)

បញ្ហាប្រឈមក្នុងជីវិត មិនមែនជាឧបសគ្គនោះទេ ប៉ុន្តែវាគឺជាការអញ្ជើញឱ្យយើងមានការរីកចម្រើនទៅមុខ។ នៅ STEADFAST យើងជឿជាក់ថា រាល់បទពិសោធន៍ទាំងអស់ សូម្បីតែបទពិសោធន៍ដែលឈឺចាប់បំផុតក៏អាច ប្រែក្លាយទៅជាកម្លាំង ប្រាជ្ញា និងភាពធន់បានដែរ។

ដោយទទួលបានការបំផុសគំនិតពីសិល្បៈ Kintsugi របស់ជប៉ុន យើងមិនចាត់ទុក “ស្នាមប្រេះ” ជាចំណុច ខ្វះខាតនោះទេ ប៉ុន្តែជាឱកាសដើម្បីអោយយើងអាចបញ្ចេញពន្លឺ។ ដូចគ្នាទៅនឹងភាជន៍ដែលបែកបាក់ ហើយត្រូវ បានជួសជុលឡើងវិញដោយមាស រហូតក្លាយជាវត្ថុដែលមានសម្រស់ស្អាតជាងមុន។​ សេចក្ដីលំបាករបស់អ្នកក៏ អាចក្លាយ ជាប្រភពនៃភាពរីកចម្រើនដ៏អស្ចារ្យ និងជាអំណាចក្នុងចិត្តរបស់អ្នកបានដែរ។ សូម្បីតែរូបសញ្ញា (Logo) របស់យើង ក៏ត្រូវបានបំផុសគំនិតចេញពី Kintsugi នេះដែរ ដែលវាឆ្លុះបញ្ចាំងពីគំនិតដែលថា៖ អ្វីដែលធ្លាប់ បាក់បែកអាចទទួលបានការជួសជុល និងផ្លាស់ប្តូរឱ្យទៅជាអ្វីមួយដែលរឹងមាំ វិសេសវិសាល និងស្រស់ស្អាត។


តាមរយៈវិធីសាស្ត្រអនុវត្តជាក់ស្តែង ការណែនាំ និងមេរៀនដែលស្របតាមបរិបទវប្បធម៌ទាំងនេះ  យើងនឹង បង្ហាញ អ្នកពីរបៀបទទួលយកបទពិសោធន៍របស់អ្នក របៀបជម្នះបញ្ហាប្រឈមនានាដោយទំនុកចិត្ត និងរបៀប កសាងជីវិតមួយដែលជួយអោយយើងមានភាពធូរស្រាល ពោរពេញដោយភាពរីករាយ និងមានអត្ថន័យពិត ប្រាកដ។