អ្នកទាំងអស់គ្នាត្រូវបានបង្កើតឡើងពោរពេញដោយគោលបំណង មានសមត្ថភាពក្នុងការលូតលាស់និងជះឥទ្ធពល។ ជីវិតរបស់អ្នកអាចភ្លឺចែងចាំងឡើងវិញបាន ទោះបីជាអ្នកធ្លាប់ឆ្លងកាត់រឿងអ្វីក៏ដោយ។

ពូកយើងគឺ  Natascha និង Cillian — និងដួងចិត្តនៅពីក្រោយការបង្កើត STEADFAST

ពួកយើងមានឆន្ទៈខ្ពស់ក្នុងការជួយមនុស្សគ្រប់រូបឱ្យកសាងជីវិតមួយដែលមានភាពរឹងមាំដែលប្រកបដោយភាពរីករាយ និងសេចក្តីសុខសាន្ត ទោះជាក្នុងកាលៈទេសៈឬបញ្ហាប្រឈមណាក៏ដោយ។
សេចក្តីស្រឡាញ់របស់យើងចំពោះប្រទេសកម្ពុជាបានចាប់ផ្តើមនៅក្នុងឆ្នាំ ២០១៥ ក្នុងអំឡុងពេលនៃការស្ម័គ្រចិត្ត លើកដំបូងជាមួយអង្គការក្រៅរដ្ឋាភិបាលមួយ។ ចាប់តាំងពីវិនាទីដំបូងមក យើងបានជាប់ចិត្តជាមួយមនុស្ស នៅទីនេះ  វប្បធម៌ និងសម្រស់ដ៏ស្រស់ត្រកាលនៃប្រទេសមួយនេះ។ នៅក្នុងខែមីនា ឆ្នាំ ២០១៩ បន្ទាប់ពីបានបញ្ចប់ ការសិក្សាថ្នាក់បរិញ្ញាបត្រ ពួកយើងក៏បានត្រលប់មកវិញតាមការតាំងចិត្តរបស់ពួកយើង។ ពួកយើងបានចំណាយ ពេល ៧ ឆ្នាំចុងក្រោយនេះ ដើម្បីកសាង លូតលាស់ និងរៀនសូត្រជាមួយមនុស្សដ៏អស្ចារ្យទាំងអស់ដែលហៅ ទីកន្លែងនេះថាជាផ្ទះរបស់ពួកគេ។
នៅក្នុងប្រទេសកម្ពុជា Cillian បានបង្កើតផ្នែករៃអង្គាស និងផ្នែកសម្របសម្រួលជាមួយម្ចាស់ជំនួយ (Fundraising and Donor Care) នៅអង្គការ ICF Cambodia ចំណែកឯ Natascha និងក្រុមការងារជនជាតិខ្មែរ បានបង្កើតកម្មវិធីអប់រំ សម្រាប់កុមារ និងយុវជនចាប់តាំងពីកម្រិតមត្តេយ្យសិក្សារហូតដល់កម្រិតសកលវិទ្យាល័យ។
ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ យើងបានជួបកុមារ និងយុវជនរាប់មិនអស់ដែលបានជួបប្រទះនូវភាពក្រីក្រ អំពើហិង្សា ឬការរំលោភបំពាន (Bullying) — ប៉ុន្តែពួកគាត់មិនដែលបោះបង់នោះឡើយ។ ពួកគាត់បានផ្តល់ ការបំផុសគំនិតយ៉ាងជ្រាលជ្រៅមកដល់ពួកយើង។ ប៉ុន្តែ យើងតែងតែសួរខ្លួនឯងថា៖
ហេតុអ្វីបានជាមនុស្សមួយចំនួនអាចងើបឈរឡើងវិញដោយរឹងមាំជាងមុន ខណៈពេលដែលអ្នកខ្លះទៀតបាត់បង់ នូវក្តីសង្ឃឹម? (ជាសំណួរយ៉ាងធំមួយ)
សំណួរនេះហើយ ដែលបាននាំយើងឱ្យស្វែងយល់កាន់តែច្បាស់អំពីអ្វីដែលយើងកំពុងបង្រៀននាពេលឥឡូវនេះ នោះគឺ៖ ភាពធន់ (Resilience) — វាជាសមត្ថភាពក្នុងការជួយអោយយើងមានភាពរឹងមាំ ក្តីសង្ឃឹម និង ភាពសុខសាន្តក្នុងជីវិត មិនមែននៅពេលដែលជីវិតមានភាពល្អឥតខ្ចោះនោះទេ ប៉ុន្តែគឺនៅពេលដែលជីវិតកំពុង តែជួបព្យុះភ្លៀងតែម្តង។
Natascha គឺជាអ្នកជំនាញដែលមានវិញ្ញាបនបត្របញ្ជាក់ ផ្នែកភាពធន់ និងជំនាញជីវិត (Resilience and Life Competence Specialist)។ លើសពីនេះ Natascha ក៏មានវិញ្ញាបនបត្រដែលបញ្ជាក់ពីសមត្ថភាពក្នុងការដឹកនាំ សិក្ខាសាលាស្តីពីការបង្ការការរំលោភបំពាន និងការដោះស្រាយវិវាទ សម្រាប់សាលារៀន អង្គការក្រៅរដ្ឋាភិបាល មាតាបិតា និងក្រុមសហគមន៍ផ្សេងៗផងដែរ។ 

ចំណែក Cillian គឺជា គ្រូបង្វឹកកីឡាកុមារ ដែលមានវិញ្ញាបនបត្របញ្ជាក់ច្បាស់លាស់ និងជាអតីតគ្រូបង្ហាត់កីឡា អូឡាំពិកពិសេស (Special Olympics trainer)។ Cillian បានមើលឃើញយ៉ាងច្បាស់ថា កីឡាអាចជួយឱ្យកុមារ រីកចម្រើនផ្នែកទំនុកចិ​ត្តលើខ្លួនឯង ការធ្វើការងារជាក្រុម និងភាពអត់ធ្មត់តស៊ូ។ គាត់ដឹកនាំ កម្មវិធីកីឡា សម្រាប់កុមារ និងយុវជន ដែលរួមបញ្ចូលគ្នារវាងសកម្មភាពរាងកាយ ជាមួយនឹងគោលការណ៍នៃភាពធន់។
ដំណើរស្វែងរកភាពធន់ផ្ទាល់ខ្លួនរបស់យើង ក៏បានផ្លាស់ប្តូរជីវិតរបស់យើងដូចគ្នា។ យើងបានរៀនពីរបៀបប្រឈមមុខនឹងបញ្ហាផ្សេងៗដោយសន្តិភាព ស្វែងរកកម្លាំងតាមរយៈការរីកចម្រើន និងរស់នៅក្នុងជីវិតដែលពោរពេញដោយភាពរីករាយនិងការដឹងគុណកាន់តែខ្លាំងជាងមុន។
បេសកកម្មរបស់ STEADFAST គឺសាមញ្ញបំផុត៖
ដើម្បីបង្ហាញថា ជីវិតដែលពោរពេញដោយសេចក្ដីអំណរ សុខភាពល្អ ភាពសប្បាយរីករាយ និងសេចក្តីសុខសាន្ត មិនមែនជារឿងដែលត្រូវរង់ចាំឱ្យកើតឡើងនៅ “ថ្ងៃណាមួយ” ក្នុងពេលអនាគតនោះទេ — ប៉ុន្តែវាអាចកើតឡើង បាននៅពេល ឥឡូវនេះ ទោះបីជាអ្នកកំពុងប្រឈមមុខនឹងបញ្ហាក៏ដោយ។
អ្នកពិតជាសមនឹងទទួលបានជីវិតបែបនេះ
ដូច្នេះ តើត្រូវរង់ចាំដល់ពេលណាទៀត?

ជួបជាមួយ សិលា និង ដេវីត

ពួកយើងគឺ សិលា និង ដេវីត ហើយយើងបានស្គាល់ Natascha និង Cillian អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ភាគច្រើនអ្នកនឹងឃើញពួកយើងនៅវីដេអូនៃវគ្គសិក្សានេះ ក្នុងនាមជាអ្នកបកប្រែ និងជាអ្នកណែនាំខ្លឹមសារ មេរៀនទាំងនេះ។
ពួកយើងមិនត្រឹមតែបានបកប្រែមេរៀនទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បានរៀនសូត្រវាដោយផ្ទាល់ផងដែរ។
នេះមិនមែនគ្រាន់តែជាទ្រឹស្ដីពីបស្ចិមប្រទេសដែលយកមកដាក់ក្នុងប្រទេសកម្ពុជានោះឡើយ។ Natascha និង Cillian បានចំណាយពេលយ៉ាងច្រើនក្នុងការគិតគូរយ៉ាងល្អិតល្អន់ ដើម្បីធ្វើឱ្យមេរៀនទាំងនេះ​ មានភាពពាក់ព័ន្ធ និងអាចអនុវត្តជាក់ស្តែងបានសម្រាប់វប្បធម៌ខ្មែរយើង
វគ្គសិក្សាតាមប្រព័ន្ធអនឡាញជាច្រើន អាចមានអារម្មណ៍ថាឆ្ងាយពីតថភាព ឬពិបាកយកទៅអនុវត្តតាម ព្រោះ ឧទាហរណ៍ទាំងនោះមិនស៊ីគ្នាទៅនឹងជីវិតប្រចាំថ្ងៃរបស់យើង។ ប៉ុន្តែ វគ្គសិក្សានេះត្រូវបានបង្កើតឡើងដោយ ជនបរទេសដែលបានរស់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ ស្រឡាញ់ប្រទេសនេះយ៉ាងជ្រាលជ្រៅ និងយល់ច្បាស់ពីអ្វីដែលផ្តល់ផលវិជ្ជមានពិតប្រាកដសម្រាប់មនុស្សនៅទីនេះ។
យើងមានក្តីរំភើបក្នុងការរៀនសូត្រពីវា ហើយយើងជឿជាក់យ៉ាងមុតមាំថា “ភាពធន់” គឺជាអ្វីដែលប្រទេសកម្ពុជា ពិតជាត្រូវការយ៉ាងចាំបាច់។
វគ្គសិក្សានេះ គឺងាយស្រួលអនុវត្ត ងាយយល់ និងត្រូវបានបង្កើតឡើងសម្រាប់ពួកយើងគ្រប់គ្នា។